khmer eng
  • ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តប្រជុំសាគរ និងវត្តព្រែកលៀប
     
    ចែករំលែក ៖

    ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១១ ត្រូវនឹងថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា អមដំណើរដោយថា្នក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញនាំយកគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ស្លាដក កន្ត្រកភេសជ្ជៈ និងបច្ច័យ ព្រមទាំងទេយ្យទាន គ្រឿងបរិក្ខារ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំសាគរ និងវត្តព្រែកលៀប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះដួងវិញ្ញាណក្ខន្ធញាតការទាំងប្រាំពីរសន្តាន ជាពិសេសជូនចំពោះដួងវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំព្រឹទ្ធសភា អតីតសមាជិក សមាជិកាព្រឹទ្ធសភា ឥស្សរជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ទេយ្យទាន គ្រឿងបរិក្ខារ ដែលយកទៅប្រគេនព្រះសង្ឃនៅវត្តទាំងពីរនោះ ក្នុង១វត្តៗ រួមមាន៖ អង្ករចំនួន១០បាវ ត្រីខចំនួន១១កេស ស្ករសចំនួន១បាវ ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២០កេស ទឹកសុទ្ធ ទឹកក្រូច និងទឹកផ្លែឈើចំនួន៤០កេស មីចំនួន១៥កេស និងទឹកដោះគោខាប់ចំនួន០៥កេស…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មុំ សណ្តាប់ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ខណ្ឌចំការមន
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួរ​សុខទុក្ខ​អាជ្ញាធរឃុំតានៃ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តមបណ្ឌិត គឹម ធា អញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តក្តីកណ្តាល