ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមពិធីបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី
 
ចែករំលែក ៖

នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបូជាសពឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ អនុប្រធានទី២អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅឈានបដ្ឋានមុខវត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០ នាទីល្ងាច ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ