ឯកឧត្តម សក់ សេដ្ឋា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា

នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកកម្មពិសេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទេព យុទ្ធី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត) និងជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា នៅគេហដ្ឋាន ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
សូមជម្រាបថា ឯកឧត្តម ទេព យុទ្ធី បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១២:១៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ