
នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ បាននាំយកថវិការបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ចូលបុណ្យសពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា នៅភូមិគ្រឹះលេខ ៨៩១ ផ្លូវលេខ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន