ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញនាំយកទៀនចំណាំព្រះវស្សា​ សម្ភារ:បរិក្ខា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា​នៅវត្តត្រៃយ៍លក្ខណៈញាណ​ ក្រុងដូនកែវ ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងក្រុមការងារ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា សម្ភារ:បរិក្ខា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា​ នៅវត្តត្រៃយ៍លក្ខណៈញាណ​ ស្ថិត​នៅ​សង្កាត់​រការ​ក្នុង​ ក្រុងដូនកែវ ខេត្តតាកែវ​ រួមមា​ន ទៀនចំណាំព្រះវស្សា ១គូ អង្ករ១បាវ ៥០គីឡូក្រាម ត្រីខកំប៉ុង២យួរ ទឹកត្រី១យួរ ស៊ីអ៉ីវ១យួរ អំបិល៦គីឡូក្រាម ប៊ីចេង២គីឡូក្រាម ខ្ទឹមសរ២គីឡូក្រាម ស្ករស៤គីឡូក្រាម តែ១គីឡូក្រាម ប្រេងឆា១ដបធំ បាកាស២កេស ទឹកបរិសុទ្ធ២កេស មី២កេស សាប៊ូទឹកលាងចានឆ្នាំង១ប៊ីដុង និងបច្ច័យប្រគេនព្រះសង្ឃចំនួន១,០០០,០០០រៀល ជូនលោកតាអាចារ្យ និងដូនជី ចំនួន១៥០,០០០រៀល
សរុបទាំងអស់ចំនួន២,៣៤៥,០០០រៀល។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ