ឯកឧត្តម ខេង សិទ្ធគុណ អមដំណើរឯកឧត្តម ប្រាក់ សុខុន ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសងអគារថ្មីព្រឹទ្ធសភា
 
ចែករំលែក ៖

ឯកឧត្តម ខេង សិទ្ធគុណ អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

អគារថ្មីព្រឹទ្ធសភានេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ