ឯកឧត្តម ខេង សិទ្ធិគុណ អញ្ជើញចូលរួមពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តមង្គលសត្ថាវ័ន (ព្រែកតាគង់)
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអាជ្ញាធរសង្កាត់ព្រែកតាសេក បានអញ្ជើញនាំយកបច្ច័យរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភាចំនួន ២,០០០,០០០៛ និងឯកឧត្តម ខេង សិទ្ធិគុណ ចំនួន១,០០០,០០០៛ ព្រមទាំងក្រុមការងារចំនួន៤,៥៥០,០០០៛ ដែលរួមសាមគ្គីបច្ច័យសរុបចំនួន ៧,៥៥០,០០០៛ (ប្រាំពីរលានហាសិបប្រាំម៉ឺនរៀល) ដើម្បីចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តមង្គលសត្ថាវ័ន (ហៅវត្តព្រែកតាគង់) ស្ថិតក្នុងសង្កាត់ព្រែតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមជ្រាបថា បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ