ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម អោក បូរ៉ា អមដំណើរឯកឧត្តម ប្រាក់ សុខុន ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសងអគារថ្មីព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា និងឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរងព្រឹទ្ធសភា បានអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

អគារថ្មីព្រឹទ្ធសភានេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ