








នារសៀលថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានា និងពិធីស្រោចស្រពសុគន្ធវារី ចម្រើនអាយុវឌ្ឍនៈមង្គល ប្រគេនថ្វាយ ព្រះយសលាភី ទឹម សុវន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធម៌គណខេត្ត ព្រះអនុគណក្រុងដូនកែវ និងជាព្រះគ្រូចៅអធិការវត្តឈើទាលទងត្រា ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងពិធីនេះក៏មានព្រះវត្តមានព្រះមេគណខេត្ត ព្រះបាឡាត់ខេត្ត ព្រះអនុគណគ្រប់ស្រុក ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងពុទ្ធបរិស័ទចំណុះជើងវត្ត និងពីទីជិតឆ្ងាយជាច្រើនរយអង្គ/នាក់ផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥