ឯកឧត្តម ខេង សិទ្ធិគុណ អញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា”
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ក្រោមកិច្ចសហប្រតិបត្រិការរវាងព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសមាគមសភានិយាយភាបារាំង(APF) និងមជ្ឈមណ្ឌលសភាអាស៊ី(PCAsia)។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្រ្តីរាជការ ដែលអញ្ជើញមកពីព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមដោយផ្ទាល់ និងមន្រ្តីមកពីរដ្ឋសភាឡាវចូលរួមតាមប្រព័ន្ធនិម្មិត រៀបចំនៅសាលបាយ័ន្ត វិមានរដ្ឋសភា រាជធានីភ្នំពេញ៕

ប្រភព៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ