សម្តេចតេជោ ហ៊ុន សែន  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ម្តាយបង្កើតលោក កឹម សុខា
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើតរបស់លោក កឹម សុខា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា សៅ ង៉េត ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា​ នៅក្នុងបុរីភ្នំពេញថ្មីអេលីតផាក២ ភូមិសំរោងទាវ សង្កាត់ត្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ