ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួមស្វែងរកការគាំទ្របេក្ខភាព APF ជាអ្នកសង្កេតការណ៍របស់ UN នៅសហរដ្ឋអាម៉េរិក
 
ចែករំលែក ៖

នាល្ងាចថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ប្រធានគណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមបេសកកម្មដើម្បីស្វែងរកការគាំទ្របេក្ខភាពសភាប្រើភាសាបារាំង (APF) ជាអ្នកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរ ពីសំណាក់ ឯកឧត្តម សមាជិកព្រឹទ្ធសភា  ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សា នាយក នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ