លោកជំទាវ មាន សំអាន អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ថវិកា ព្រមទាំងឧបត្ថម្ភប្រេងសាំង ជូនវីរកងទ័ពឈរជើងការពារព្រំដែន នៅខេត្តពោធិ៍សាត់
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ថវិកាចំនួន ១.២០០.០០០រៀល ព្រមទាំងឧបត្ថម្ភប្រេងសាំងស៊ុបពែរចំនួន ៣០០លីត្រ ជូនវីរកងទ័ពឈរជើងការពារព្រំដែននៅខេត្តពោធិ៍សាត់ សម្រាប់ចំណាយលើការហូកចុក និងថ្លៃមធ្យោបាយដំណើរក្នុងឱកាសឡើងមកដឹកសម្ភារជាអំណោយរបស់គណៈកម្មការទី៨ព្រឹទ្ធសភា ស្ថិតនៅវិមានព្រឹទ្ធសភា។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ