






ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការព័ត៌មាន ផ្សាព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ ក្នុងការការរៀបចំសន្និសីទ ISC-2 ដែលនឹងប្រព្រឹត្តទៅនៅខែសីហាខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន