លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះសព្ទសាធុការពរ និងទូលថ្វាយរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និង ៦ខែ ដើមឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជាជូនចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ៕

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ