គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា  (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាជាមួយសាលាឧទ្ធរណ៍ និងមហាអយ្យការអម​សាលា​ឧទ្ធរណ៍បាត់ដំបង ដឹកនាំដោយឯកឧត្តម សម ប៊ុនថុន ប្រធាន​សាលាឧទ្ធរណ៍បាត់ដំបង និងឯកឧត្តមបណ្ឌិត នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ព្រមទាំង​មានការអញ្ជើញចូលរួមពី អនុប្រធាន អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អគ្គ​លេខា​ធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាន និងមន្ត្រីនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអម​សាលាឧទ្ធរណ៍បាត់ដំបង សរុបអ្នកចូលរួមទាំងអស់មានចំនួន៥៦នាក់ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦…។

នៅក្នុងជំនួបនៃកិច្ចពិភាក្សាការងារដ៏មានសារសំខាន់នេះ លោកជំទាវបណ្ឌិតប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រកបដោយសេចក្តីនឹករលឹក។

សូមជម្រាបថា បេសកកម្មរបស់គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាការងារជាមួយនឹងសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍នាពេលនេះ គឺក្នុងគោលបំណងដើម្បីឈ្វេងយល់ប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន ការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមដែលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ជួបប្រទះនាពេលអនុវត្តការងារ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ