ឯកឧត្តម លី សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម​ និងប្រជាពលរដ្ឋ​ ព្រមទាំង​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្ត​កំពត​
 
ចែករំលែក ៖

នាព្រឹក​ និងរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម​ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិកំពង់សំរោង​ ឃុំកំពង់សំរោង​ និងភូមិកំពុងក្រុង​ ឃុំកំពង់ក្រែង​ ព្រមទាំងចូលរួមរំលែក​មរណ​ទុក្ខ​ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅភូមិកំពង់សំរោង​ ឃុំកំពង់សំរោង​ និងភូមិបឹងតារោង​ ឃុំព្រែឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​ សាឡេះ​ សេន​ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា​ លោក​ សេន​ សាប៉ិល​ អភិបាលរងខេត្តកំពត​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត​ ក្រុងស្រុក​ នែខេត្តកំពត​ ខេត្តកែប សមាជិកក្រុមប្រឹក្សាក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ គ្រូបង្រៀនខ្មែរអ៉ិស្លាម​ អាជ្ញាធរមូលដ្ឋាន​ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ