








នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីអបអរសាទរខួប២០ឆ្នាំ នៃអង្គការ Transform Cambodia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី ស្ថិតនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា