ឯកឧត្ដម យស ផានីត្តា អញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាជន​ ១៥០គ្រួសារ ដែលកំពុងរស់នៅភូមិតាកឹងបៃតង
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្ដម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាលេខាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមានដូចជា៖​ សូឡា តង់ មុង ភួយ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ មី ប្រេងឆា អំបិល ដេីម្បីជូនប្រជាជន​ ១៥០គ្រួសារ​ ដែលកំពុងរស់នៅភូមិតាកឹងបៃតង ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល​រងស្រុកគូលែន លោកនាយកគ្រប់គ្រងមណ្ឌលជនភៀសសឹក និងក្រុមការងារមកពីរាជធានីភ្នំពេញ។

ប្រភព៖​ ការិយាល័យ​ជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ