គណៈកម្មការទី៨ នៃព្រឹទ្ធសភា អញ្ជើញអុជធូបបន់ស្រន់សុំសេចក្តីសុខ នៅបូជនីដ្ឋានប្រវត្តិសាស្ត្រលោកទេពឧកញ៉ា ឃ្លាំង មឿង
 
ចែករំលែក ៖

ខេត្តពោធិ៍សាត់៖ ក្នុងដំណើរបំពេញបេសកកម្មផ្លូវការនៅលើទឹកដីខេត្តពោធិ៍សាត់ នារសៀលថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) អមដំណើរដោយ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូ អញ្ជើញថ្វាយទៀន ធូប ផ្កាភ្ញី គ្រឿងរណ្តាប់បូជា និងភ្លេងពិណពាទ្យ ជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ដែលពិធីនេះត្រូវបានធ្វើឡើងនៅបូជនីយដ្ឋានទេពឧកញ៉ា ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ