ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញនាំយកទេយ្យទាន និងបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៥វត្ត ក្នុងខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បាននាំយកទេយ្យទានជាគ្រឿង ឧបភោគបរិភោគ បច្ច័យ៤ បច្ច័យទឹក អគ្គិសនី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នាពេលខាងមុខ ចំនួន៥វត្ត គឺ១-វត្តពោធិ៍សត្ថារាម ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ២-វត្តខ្សាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ៣-វត្តធម្មវ័ន្ត ស្ថិតក្នុងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ៤-វត្តព្រះធាតុឆ្វេង និងវត្តបល្ល័ង្ក ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាក្នុងសង្សារវដ្ត និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលលោកបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ សូមដួងវិញ្ញាណ ក្ខន្ធអស់លោកទាំងអស់បានយោនយកកំណើតនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ