ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៤ ប្រជុំផ្ទៃក្នុង ដើម្បីត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា
 
ចែករំលែក ៖

ក្រុមមសមាជិកព្រឹទ្ធសភាក្រុមទី៤ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន  ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ចំនួន៤ រួមមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តនិងពិធីសារនៃអនុសញ្ញាស្តីពី ប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់សម្ភារៈអគារ និង សំណង់។
៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក អាស៊ានស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ ផលិតផលយានយន្ត។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ