ឯកឧត្តម ស្លេះ ពុនយ៉ាមុីន​ អញ្ជើញដឹកនាំក្រុមការងារចូលរួមមរណទុក្ខគ្រួសារសព លោក អាត សាលាមីយះ និងសួរសុខទុក្ខលោក មុីត សុះ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន​ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមមរណទុក្ខគ្រួសារសព លោក អាត សាលាមីយះ អាយុ១៤ឆ្នាំ និងសួរសុខទុក្ខលោក មុីត សុះ អាយុ៧៤ឆ្នាំ ចាស់ជរា ស្ថិតក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានចូលរួមបុណ្យចំនួន២០០.០០០រៀល និងឧបត្ថម្ភ លោក មុីត សុះ ចំនួន៥០.០០០រៀល។

ប្រភព៖ ជំនួយ​ការ​ឯកឧត្តម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ