














នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក មន្ត្រីរាជការ កងអាជ្ញាធរឃុំភូមិ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃគង់នៅចំនួន៤០វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតនៅវត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ពិធីនេះក៏ ជាការគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សារយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែទុតិយាសាឍ រហូតដល់ថ្ងៃ១៥រោច ខែកក្តិក។
ការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ គឺជាកិច្ចការដ៏សំខាន់មួយរបស់ពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា ដែលជាប្រពៃណីដ៏ល្អផូរផង់តាំងពីបុរាណរៀងមក។ ការប្រគេនទៀនចំណាំព្រះវស្សានេះ បង្ហាញពីការសាមគ្គីភាពក្នុងសង្គម និងគាំទ្រ លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធជីដូន ជីតាញាតកាទាំងប្រាំពីរសន្តាន ព្រមទាំងវីរកងទ័ពដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ។
ក្នុងនោះ វត្តនីមួយៗទទួលបាន៖ ទៀនវស្សា១គូ ,អង្ករ១បាវ(៥០គីឡូក្រាម), ទឹកបរិសុទ្ធ២កេស, ទឹកក្រូច២កេស, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ , ត្រីខ១យួរ, សៀង១កែវ ២គីឡូក្រាមកន្លះ និងបច្ច័យមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវបានជូនតាយាយចំនួន២០០នាក់ ក្នុងម្នាក់ៗសារុង១ ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី