ឯកឧត្តម យស ផានីត្តា អញ្ជើញស្វាគមន៍ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យIMR  មកពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញស្វាគមន៍ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យIMR (International Medical Relief) មកពីសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យIMR មានកិច្ចសហការព្យាបាលជំងឺដោយមិនគិតកម្រៃជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត  (ស.ស.យ.ក) តាំងពីឆ្នាំ២០១២ និងបានចុះMOU សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាព្យាបាលជំងឺជូនប្រជាជនកម្ពុជានៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសកម្ពុជា។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ