




គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈរួមមាន៖
១-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៦។
២-របាយការណ៍ ស្ដីពីលទ្ធផលនៃការចុះបេសកកម្មរបស់គណៈកម្មការនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
៣-អំពីការត្រៀមការងាររបស់គណៈកម្មការក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
៤-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១៤កើត ខែទុតុយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
រូបភាព៖ នាយកដ្ឋានព័ត៌មាន
ខ្លឹមសា៖ ជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា