ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភថវិកាជូនក្មួយប្រុស ឡេន ស៊ុលកាណៃ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
 
ចែករំលែក ៖

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានឧបត្ថម្ភថវិកាចំនួន ២០០.០០០៛ (ម្ភៃម៉ឺនរៀល) ជូនដល់គ្រួសារក្មួយប្រុស ឡេន ស៊ុលកាណៃ អាយុ ១០ឆ្នាំ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ មានអាការៈហូរឈាមត្រចៀក និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

ប្រភព៖ ជំនួយ​ការ​ឯកឧត្តម ស្លេះ ពុនយ៉ាមុីន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ