លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីថ្វាយ-ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ចំពោះសម្តេចសង្ឃ-ព្រះសង្ឃ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ២៤០អង្គ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីថ្វាយ-ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខដែលជាសទ្ធាជ្រះថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ-ប្រគេនចំពោះសម្តេចសង្ឃ-ព្រះសង្ឃ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ២៤០អង្គ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទៀនចំណាំព្រះវស្សាចំនួន១២គូ និងទេយ្យទានជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បាននាំយកមកថ្វាយប្រគេនចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ប្រភព៖ ជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ