លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលសិក្សានៃការបណ្តុះបណ្តាលរបស់សិក្ខាកាម ទាំង៤ខណ្ឌ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលសិក្សានៃការបណ្តុះបណ្តាលរបស់សិក្ខាកាម នៃវគ្គ «ជនបង្គោលលើការងារមហាជន» ថ្នាក់ខណ្ឌ-សង្កាត់ ទាំង៤ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌមានជ័យ និងខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានលេខាធិការដ្ឋាន និងមន្រ្តីលេខាធិការដ្ឋាន ចំនួន៦រូប (ស្រី១រូប) ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ