ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង
ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុង
=======
គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖
១-ពិនិត្យឆ្លងរបាយការណ៍សកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមិថុនា និងរបាយការណ៍សកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១។
២-ពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត ព្រមទាំងពិនិត្យពិភាក្សាលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា៕