







នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងគ្រួសារ ព្រមទាំងកូនចៅ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ព្រមទាំងថវិកាមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពនិមិត្ត (ហៅវត្តម្លូព្រៃ ) ស្ថិតនៅឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនោះលោកជំទាវ និងក្រុមគ្រួសារ បានជូនសារុង១ ក្រមា១ និងថវិកាមួយចំនួនផ្ដល់ជូនលោកតា លោកយាយ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨