ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំសន្និសីទ ISC-2
 
ចែករំលែក ៖

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះបឋម នៃ ISC-2 បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីការពារសុវត្ថិភាព ក្នុងឱកាសរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2rd Inter-Parliamentary Speakers’ Conference (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា នាចុងខែសីហា ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម១ នៃព្រឹទ្ធសភា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងតំណាងអង្គភាពពាក់ព័ន្ធ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ