


នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ឯកឧត្តម ងួន សុខវេង អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិ បានអនុញ្ញាតឱ្យ លោក Géraud COHEN ជានិស្សិតសិក្សាផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ EMLyon Business School កម្មសិក្សាការីនៅនាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញកម្មសិក្សា រយៈពេល២ខែ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ អំឡុងពេលបំពេញកម្មសិក្សា លោកបានខិតខំអនុវត្តការងារជាក់ស្តែង និងបានសិក្សាស្វែងយល់អំពីស្ថាប័នព្រឹទ្ធសភា ព្រមទាំងបានបង្រៀនភាសាបារាំងដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន