






នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ស្ថិតនៅសាខាកាកបាទក្រហមខេត្តព្រះវិហារ។
នៅក្នុងកិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពទៅលើរបាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងសំណុំឯកសារផ្សេងៗ សម្រាប់សន្និបាតសាខាអាណតិ្តទី៦។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន