ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រៀបចំក្រុមការងារសំណង់ជីកកប់ទុយោបង្ហូរទឹកសម្រាប់ស្រោចស្រពស្រូវប្រជាពលរដ្ឋនៅក្នុងភូមិស្វាយតាវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឆ្លើយតបនឹងសំណូមពររបស់លោក ហំ សុវ៉ាន់ តំណាងប្រជាជននៅភូមិស្វាយតាវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានរៀបចំក្រុមការងារសំណង់ជីកកប់ទុយោបង្ហូរទឹកកាត់ថ្នល់ពីព្រែកយកមកស្រោចស្រពស្រូវរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែរដូវប្រាំងអូសបន្លាយយូរនៅក្នុងភូមិស្វាយតាវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ