





នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ប្រធានលេខាធិការដ្ឋាន និងជាប្រធាននៃអនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា ដើម្បីពិនិត្យតាមដានលើវឌ្ឍនភាពការងាររៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា វិមានសាមគ្គីភាព ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន