ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានសាមគ្គីភាព ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការរៀបចំទទួលគណៈប្រតិភូនៃសភាអូស្រ្តាលី ដែលនឹងអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) នៅកម្ពុជា នាពេលខាងមុខនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ