








នាថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាអនុប្រធានប្រតិបត្តិនៃសាខាសមាគមនារីរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុងសាខាសមាគមនារីរាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមចំនួន៤៤រូប ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានរបៀបវារៈដូចខាងក្រោម៖
១-ផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រីនៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។
២-ធ្វើបច្ចុប្បន្នភាពសមាសភាពសមាជិកអនុសាខាសមាគមនារីរាជធានីភ្នំពេញ។
៣-ផ្សេងៗ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា