ឯកឧត្តម លី សារី អញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅសង្កាត់ត្រើយកោះ ក្រុងកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម ថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាភិបាលក្រុង អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ និងគ្រូបង្រៀនខ្មែរអ៉ិស្លាម ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ