














នារសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ សិរីសួស្តី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមការងារពាក់ព័ន្ធ នៅសាលសន្និសីទ GDT ដែលជាទីតាំងសម្រាប់ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference- ISC-2) ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នាពេលខាងមុខ។
នាក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងនៃសន្និសីទ ISC-2 ផងដែរ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន