ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំសន្និសីទ ISC-2
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះបឋម នៃសន្និសីទ ISC-2 បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2rd Inter-Parliamentary Speakers’ Conference (ISC-2) ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ