ខុទ្ទកាល័យអនុប្រធានទី២ ព្រឹទ្ធសភា បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនព្រះសង្ឃនៅវត្តអូរសោម
ខុទ្ទកាល័យអនុប្រធាន ទី២ព្រឹទ្ធសភា នាំយក ទេយ្យទាន និង ទៀន ព្រះវស្សា ប្រគេន ព្រះសង្ឃ នៅវត្តអូរសោម
=======
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ព្រឹទ្ធសភា នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារខុទ្ទកាល័យអនុប្រធាន ទី២ព្រឹទ្ធសភា បានអញ្ជើញនាំយក ទេយ្យទាន និង ទៀន ព្រះវស្សា ទៅ ប្រគេន ព្រះសង្ឃគង់ នៅវត្តអូរសោម ស្ថិតក្នុងឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។