គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង
 
ចែករំលែក ៖

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២)  ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តម ហ៊ី ធួក អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ សក្តានុពលសេដ្ឋកិច្ច ការប្រមូលចំណូលពន្ធ​ប្រចាំឆមាសទី១​ ឆ្នាំ២០២៦​ និងជីវភាពរស់នៅប្រជាពលរដ្ឋ​ នៅសាលាខេត្តព្រៃវែង។

ជំនួបពិភាក្សានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជេីញចូលរួមពី​ ឯកឧត្ដម​ លោកឧត្តមសេនីយ៍ទោ​ និងលោក​ ដែលជា​ ​អភិបាលរងខេត្ត​ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ប្រធានមន្ទីរពាណិជ្ជកម្ម  ប្រធានរតនាគារ ប្រធានសាខាពន្ធដារ​ ប្រធានសាខាគយ និងរដ្ឋាករ ប្រធានសាខាធនាគារជាតិនៃកម្ពុជាព្រៃវែង​ ព្រមទាំងអង្គភាពពាក់ព័ន្ធខេត្តព្រៃវែងផងដែរ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ