ឯកឧត្តម ឈួន ឆាម ឯកឧត្តម គិន ណែត និងឯកឧត្តម អ៊ុន វណ្ណា អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអារម៉េចំនួន១ខ្សែ នៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ឯកឧត្តម គិន ណែត លេខាធិការក្រុម និងឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអារម៉េចំនួន១ខ្សែ ប្រវែងជាង៥០០០ម៉ែត្រ ឆ្លងកាត់ភូមិស្រម៉រ ភូមិស្រែបឹង ភូមិព្រៃខ្លា និងភូមិព្រៃម្លូ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ពិធីនេះរៀបចំនៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ