ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចូលរួមវេទិកាសាធារណៈជាមួយក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋមកពីភូមិទាំង១៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមវេទិកាសាធារណៈជាមួយក្រុមប្រឹក្សាសង្កាត់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មកពីភូមិទាំង១៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សរុប៧៥នាក់។ បន្ទាប់ពីបានស្តាប់របាយការណ៍ពីវឌ្ឍនភាពការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេស៖ ប្រតិបត្តិការបន្តប្រយុទ្ធបង្ក្រាបស្គេមអ៊នឡាញបាន១២៣ទីតាំង​, ការជួសជុលផ្លូវ អ៊ុតកៅស៊ូរួចជាស្ថាពរបាន៤៩៥ម៉ែត្រ, ស្តារលូដោយកៅឡាក់និងបូមភក់ពីអណ្តូងលូសរុបបាន១៧៤០ម៉ែត្រ រួចមកបងប្អូនក្នុងអង្គ អង្គវេទិការសាធារណៈបានសម្តែងការពេញចិត្ត និងលើកសំណូមពរពាក់ព័ន្ធម៉ោងពេលប្រមូលសំរាមឱ្យបានកាន់តែទាន់ពេលវេលាកំណត់។
តបតាមសំណូមពររបស់សមាគមថែទាំសុខភាពមនុស្សចាស់ បានឯកភាពគ្នាស្រង់ស្ថិតិបងប្អូន ពូមីងដែលលំបាកក្នុងការមើលឬអានដើម្បីពិនិត្យផ្តល់ វ៉ែនតា មើលឃើញច្បាស់ ជូនតាមវេលាជាក់ស្តែងជាបន្តបន្ទាប់ ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ