ឯកឧត្តម ខេង សិទ្ធិគុណ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីកន្លែងត្រៀមរៀបចំទទួលដំណើរបដិសណ្ឋារកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា នៅខេត្តសៀមរាប
 
ចែករំលែក ៖

នាថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា ឯកឧត្តម Kyav Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញជួបពិភាក្សា និងចុះពិនិត្យទីកន្លែងត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅខេត្តសៀមរាប នាពេលខាងមុខនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ