









នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករ ពិនិត្យម៉ូទ័របូមទឹកចេញពីប្រឡាយទឹកនៅម្តុំអន្លង់ព័រ រហូតទៅដល់ត្រពាំងរមាសឃុំស្គុះ និងពិនិត្យស្ថានភាពផ្លូវលំក្រាលគ្រួសក្រហមដែលជាអំណោយរបស់សម្តេចឪ សម្តេចម៉ែផងដែរ ។
បន្ទាប់ពីបានពិនិត្យស្ថានភាពស្រូវ និងស្រែរបស់ប្រជាពលរដ្ឋរួច ឃេីញថា កន្លែងខ្លះមានទឹកដោយម្ចាស់មានលទ្ធភាពបូមទឹកដាក់ ហេីយស្រែខ្លះទៀតមិនមានទឹកដោយម្ចាស់មិនមានលទ្ធភាពបូមទឹកដាក់។ ឯកឧត្តមបណ្ឌិត នឹងចាត់ក្រុមការងារគ្រឿងចក្រជីកកាត់ផ្លូវដាក់លូបង្ហូរទឹក ដេីម្បីជួយសង្គ្រោះដល់ស្រូវប្រជាកសិករដែលមិនមានទឹក។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន