









នាព្រឹកថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា និងឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូបន្តបំពេញទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប។
ប្រភព៖ នាយកដ្ឋានព័ត៌មាន