














នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជេីញចាត់ក្រុមការងារគ្រឿងចក្រ និងយកទុយោជ័រមុខកាត់០.៣០ម៉ែត្រ ចំនួន៦កង់ស្មេីនឹង២៤ម៉ែត្រ ដេីម្បីជីកបង្កប់បង្ហូរទឹកពីប្រឡាយមេ ទៅជួយសង្គ្រោះស្រូវចំនួន១៤០ហិកតាដែលកំពុងតែជួបគ្រោះរាំងស្ងួតនៅក្នុងឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់របស់លោកមេឃុំសែនដី ចាប់ពីថ្ងៃសៅរ៍នេះទៅមិនដល់មួយសប្ដាហ៍ទេស្រូវទាំង១៤០ហិកតានេះ នឹងទទួលបានទឹកគ្រប់ស្រែទាំងអស់ បេីតាមការប៉ាន់ស្មានស្រែទាំងអស់នេះអាចទទួលបានផលចន្លោះពី ២,៥០០គីឡូក្រាម ទៅ៣,០០០គីឡូក្រាម ក្នុងមួយហិកតា នៅពេលដែលបានជួយសង្គ្រោះបានទាន់ពេលវេលានោះ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា