អំពីព្រឹទ្ធសភា
ក- ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិក នីមួយៗ ។
ខ- បោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំង ពីររបស់ព្រឹទ្ធសភា ។
 មិនអាចជជែកពិភាក្សាអ្វីឡើយ នៅក្រោមអធិបតីភាពរបស់ប្រធានបណ្តោះអាសន្ន ។ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង ។  មុនចាប់ផ្តើមការងារ ក្រោមអធិបតីភាពនៃប្រធានរបស់ខ្លួន ព្រឹទ្ធសភាដំណើរការបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានា ដាច់ដោយឡែកពីគ្នា តាមវិធីបោះឆ្នោតសម្ងាត់ និងអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា កំណត់អំពីការ រៀបចំ និងការប្រព្រឹត្តទៅនៃព្រឹទ្ធសភា ដោយសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។គណៈកម្មការនីមួយៗ មានសមាជិកយ៉ាងតិចចំនួន០៥រូប ។
 ក្រោយពីបានទទួលការគាំទ្រពីអង្គព្រឹទ្ធសភារួចហើយ មុនចាប់ផ្តើមការងាររបស់ខ្លួន គណៈកម្មការនីមួយៗ ត្រូវប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតសម្ងាត់ជ្រើសតាំង ប្រធាន អនុប្រធាន និងលេខាធិការរបស់គណៈកម្មការនីមួយៗ ។  គណៈកម្មការនីមួយៗ ត្រូវកំណត់តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនឱ្យស្របនឹងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់ជាធរមាន រួចដាក់ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍ពិនិត្យ និងសម្រេច ។